ក្រុមហ៊ុន Sony បានបង្កើតបច្ចេកវិទ្យាថ្មីដែលអាចថតវីដេអូបានក្នុង 960 Frames ក្នុង១វិនាទី

26-03-2017 10:29 pm

តាមប្រភពព័ត៌មានពីគេហទំព័រ BBC  (http://www.bbc.com/news/technology-39098186) ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុននឹងបញ្ចេញទួរស័ព្ទ Xperia XZ Premium ដែលប្រើប្រាស់ Image Sensor​ អាចថតវិដេអូ Slow Motion ល្បឿន 960 frame ក្នុង ១ វិនាទី។

យោងតាមគេហទំព័រ CNET នាសម័យបច្ចេកវិទ្យាថ្មីគេអាចប្រើកាមេរ៉ារបស់​ទូរស័ព្ទសម្រាប់ថត​ជា​វិដេអូ និង Movies បាន។ ប៉ុន្តែ Chip ថ្មីរបស់ក្រុមហ៊ុន Sony អាចអោយអ្នកប្រើប្រាស់​កាមេរ៉ា​ទូរស័ព្ទ​សំរាប់ថតវីដេអូកាន់តែច្បាស់ និងមានគុណភាពកាន់តែប្រសើរទ្បើងជាងនេះទៅទៀត។ ក្រុមហ៊ុន The Japanese Giant បានបង្កើតឧបករណ៍ ( Image Sensor ) អាចចាប់យករូបភាពបានល្បឿន 960 Frames ក្នុង១វិនាទី (​ fps ) ។​ សំរាប់ទូរស័ព្ទដៃដែលមានភ្ជាប់ជាមួយនឹង Image Sensor រូបភាពនេះ នឹងអាចថតរូប fix ទំហំ 19.3 Megapixel ក្នុងល្បឿន 120 Frames ក្នុង១វិនាទី និងថតវីដេអូទំហំ Full HD 1,920 x 1080 Pixel Resolution ក្នុងល្បឿន 960 Frames ក្នុង១វិនាទី ។ ការថតវីដេអូទំហំ Full HD ល្បឿន 960 Frames ក្នុង១វិនាទី គឹជាលក្ខណៈពិសេសសម្រាប់អ្នកដែលចូលចិត្តថត Shot film រឺ Scene ដែលមាន Slow Motion ។ តាមការប្រៀបធៀបទៅនឹងសមត្ថភាពកាមេរ៉ារបស់ទូរស័ព្ទ Iphone 7​ និង ទូរស័ព្ទ Samsung Galaxy S7 ដែលមានក្នុងទីផ្សារសព្វថ្ងៃ គឺអាចថតរូបបានត្រឹម 240 Frames ក្នុង១វិនាទី និងអាចថត Slow-Motion វីដេអូបានក្នុង 1,280 x 720 Pixel Resolution​។

បច្ចុប្បន្នបច្ចេកវិទ្យា Image Sensor ដែលមានលក្ខណៈល្បឿនចាប់យករូបភាពវីដេអូ 960 fps និង​សមត្ថភាពប្រហាក់ប្រហែលនេះ ត្រូវបានបំពាក់នៅក្នុងកាមេរ៉ាវីដអូ Sony Camcorder NEX-FS 700.

កាមេរ៉ាវីដអូ Sony Camcorder NEX-FS 700 មានលក្ខណៈបច្ចេកទេស( Spec) ដូចខាងក្រោម

- 4K Exmor Super 35mm CMOS Sensor

- Capture 1920 x 1080/60p AVCHD Video

- 4K/2K 12-Bit RAW to AXS-R5 Recorder

- Up to 960 fps Super Slow Motion

- CineGamma Curves Including S-Log2

- ISO 320 to 64,000

- 3.5" LCD Screen with VF Attachment

- Dual XLR, HDMI & 3G/HD-SDI Connectivity

- SD/SDHC/SDXC and Memory Stick Duo Slots

- FMU Port Supports Optional Memory

ក្រុមតាមដានបច្ចេកវិទ្យាបានទំនាក់ទំនងទៅក្រុមហ៊ុន Sony អំពីពេលវេលាច្បាស់​លាស់ក្រុមហ៊ុន​នឹងចេញលក់នៅទូរស័ព្ទបំពាក់ Image Sensor ដែលមានសមត្ថភាពដូច Sensor នៅក្នុងកាមេរ៉ាវីដអូ Sony Camcorder NEX-FS 700 ហើយមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។ គួរអោយចាប់អារម្មណ៍ដែរ ថាកាមេរ៉ាទូរស័ព្ទកំពុងតែមានសមត្ថភាពខ្ពស់ឡើងជារៀងរាល់ឆ្នាំ ជាពិសេសបច្ចេកវិទ្យាប្រើប្រាស់កាមេរ៉ាពី Dual Camera ដែលថ្មីៗនេះត្រូវ​បានបំពាក់​ក្នុងទូរស័ព្ទ​របស់ក្រុមហ៊ុន Apple និង Huawei។

តាមប្រភពព័ត៌មានពីគេហទំព័រ BBC (http://www.bbc.com/news/technology-39098186) ក្រុមហ៊ុននឹងបញ្ចេញទួរស័ព្ទ Xperia XZ Premium ដែលប្រើប្រាស់ Image Sensor ថ្មីនេះនៅក្នុងព្រឹត្តិការ MWC 2017 ។

អត្ថបទទាក់ទង