Taeyeon បានចេញបទចំរៀង“ Fine “ ក្នុង Album “ My Voice “

26-03-2017 10:13 pm

តារាចំរៀង Kpop ដែលជាសមាជិករបស់ក្រុមចំរៀងដ៏ល្បីល្បាញរបស់ប្រទេស Korea ក្រុម  Girl Generation គឺតារាចំរៀងTaeyeon ទើបតែបានចេញបទថ្មី ចំនួន2បទ “ I Got Love “ និង“ Fine “ ។ បើយោងតាមព័តមានរបស់តារាងចំរៀងអន្តរជាតិ Billboard បានអោយដឹងថា បទចំរៀងរបស់​ Taeyeon ក៏ធ្លាប់បានជាប់នៅក្នុងតារាង Billboard របស់សហរដ្ឋអាមេរិក ​( Favorite K-pop song ) កាលពី២ឆ្នាំមុន។ ឥលូវTaeyeon​បានចេញជាAlbum ដំបូងរបស់ខ្លួននៅថ្ងៃទី 28 ខែកុម្ភះ ឆ្នាំ2017 នេះបន្ទាប់ពីបទ “ 11: 11 “ ដែលបានចេញកាល ពីថ្ងៃទី 01 ខែ វិច្ឆិកា ឆ្នាំ 2016 ។

          ក្នុង Album ថ្មីរបស់ Taeyeon ​“ My Voice “ មានចំរៀងចំនួន 13 បទ​ ដែលក្នុងនោះមានជាបទ លក្ខណះ មនោសញ្ចេតនា ,​ pop-rock , woozy និង R&B​​ ។

ហើយបទទី1ក៏ជាបទដែលនាំមុខក្នុង Album នោះគឺបទ “ Fine “។ បទនេះជាបទបែបមនោ សញ្ចេតនាដែលបង្ហាញពីអារម្មណ៍មនុស្សស្រីម្នាក់បន្ទាប់ពីការបែកបាក់សេ្នហា ។វគ្គដំបូងនៅក្នុងបទនេះ Taeyeon​ បានចាប់ផ្តើមច្រៀងជាលក្ខណះ ស្រទន់ ដូចជាសំលេង Mellow Country ដែល ។ ហើយ Taeyeon​ ក៏បានបញ្ចេញសំលេង ( Soaring Vocal ) នៅពេលដែលដល់ Angsty Chorus . តារាចំរៀងផ្នែក Vocalists “Taeyeon “ របស់ក្រុម Girl Generation ដែលជាតារាចំរៀង ខាង មនោសញ្ចេតនា និង ចំរៀងសម័យម្នាក់នេះបានកត់សំគាល់ ថាបទចំរៀង ទោល របស់គាត់តែងតែបានជាប់នៅក្នុងតារាងចំរៀងអន្តរជាតិជាច្រើន ដូចជា ៖ តារាងចំរៀង Billboard ។​ Taeyeon បានជាប់លើតារាងអន្តរជាតិនេះតាំងពីឆ្នាំ 2015 មកម្លេះ។បន្ទាប់មក Taeyeon ក៏បន្តជាប់ក្នុងតារាង Billboard គឺបទ “ Why “ ដែលបទនេះបានជាប់ក្នុង Top 5 នៅក្នុងតារាង Independent Album ។បទចំរៀង“ Why “ របស់ Taeyeon នៅតែបន្តភាពជោគជ័យរបស់ខ្លួន បានជាប់ក្នុង ចំណាត់ថ្នាក់លេខ 5 នៅក្នុងតារាងចំរៀង World Album ផងដែល ។

បទចំរៀង “ Fine “របស់ Taeyeon ដែលបានចេញផ្សាយជាផ្លូវការក្នុងថ្ងៃទី 27 ខែ កុម្ភះ ឆ្នាំ 2017 ជាមួយ Arty Music Video ដែលបទនេះក៏បានឆ្លុះបង្ហាញពីការចងចាំជីវិតសេហ្នា និង អតីតកាលរបស់ Taeyeon ផ្ទាល់ ។

អត្ថបទទាក់ទង