ឧទ្យាន ស្អាតដាច់គេទាំង ១០ លើពិភពលោក

15-12-2017 2:05 pm

១០. ឧទ្យាន Desert Botanical នៅក្រុង Phoenix, រដ្ឋ Arizona, អាមេរិក

• អាចហៅបានថាជា “សួនរុក្ខជាតិលើវាលខ្សាច់”
• មានទំហំ ១៤០ អា
• មានរុក្ខជាតិដុះលើវាលខ្សាច់ច្រើនជាង ២១០០០ ដើម ដែលស្ថិតក្នុង ១៣៩ ប្រភេទ
• ល្បីខាងប្រភេទរុក្ខជាតិកម្រដែលមានដល់ទៅ ១៦៩ មុខ ជាប្រភេទរុក្ខជាតិដុះលើវាលខ្សាច់
៩. ឧទ្យាន Claude Monet តំបន់ Giverny, ភាគខាងជើងប្រទេសបារាំង

• បង្កើតឡើងដោយលោក Claude Monet” នៅឆ្នាំ ១៨៩០
• ចែកជាពីរផ្នែកគឺ សួនផ្កា និង សួនទឹក
• សួនទឹក ៖ មានស្រះដែលដាំពោរពេញដោយព្រលិត
• ស្ពានឆ្លងពីលើស្រះទឹក
• ចំរុះទៅដោយផ្កាច្រើនប្រភេទ រួមទាំងដើមឈើហូបផ្លែដែរ
៨. ឧទ្យាន Longwood នៅរដ្ឋ Pennsylvania, អាមេរិក

• លាតសន្ធឹងលើផ្ទៃដីជាង ៤ km
• មានប្រភពទឹកច្រើនកន្លែង
• មានសួនសត្វ ៖ កា្តន់, កាស្ទ័រ, មេអំបៅ និង បក្សីមួយចំនួន
• ជាតំបន់អភិរក្សប្រភេទរុក្ខជាតិផ្សេងគ្នា ៥៥០០មុខ
• មានប្របារព្ធពិធីតាំងពិព័រណ៍ សម្តែងសិល្បះ និងបាញ់កាំជ្រួច នារដូវក្តៅផងដែរ
៧. ឧទ្យានរុក្ខសាស្ត្រ Villa Taranto នៅតំបន់ Piedmont, អ៊ីតាលី

• គ្របដណ្តប់លើផ្ទៃដី ១៦ ហិកតា
• មាន ២០០០០ដើម នៃរុក្ខជាតិរាប់ពាន់ប្រភេទខុសៗគ្នា
• មានរូបចម្លាក់ ទឹកធ្លាក់ ប្រភពទឹក និងស្រះទឹកជាច្រើន
• អាចរីករាយជាមួយនឹងផ្ការីកចាប់ពីរដូវ ផ្ការីក ដល់រដូវស្លឹកឈើជ្រុះ
៦. ឧទ្យានរុក្ខសាស្ត្រ Royal នៅតំបន់ Kew, អង់គ្លេស

• គ្របដណ្តប់លើផ្ទៃដី ៣,៦ ហិកតា
• មានរុក្ខជាតិជាង ៥០០០០ ប្រភេទផ្សេងគ្នា
• ជាសួនប្រវត្តិសាស្ត្រដែលជាបេតិកភ័ណ្ឌពិភពលោក
• អាចរីករាយជាមួយ សារមន្ទីរសិល្បះ និង ផ្ទះកញ្ចក់(greenhouse) ដែលមានតំបន់អាកាសធាតុ ១០ ផ្សេងៗគ្នា
• ជាស្នាដៃម្ចាស់ក្សត្រីយ Augusta ដែលចូលរួមដោយអ្នករុក្ខសាស្ត្រលោក Lord Bute និងអ្នកថែសួនលោក William Aiton
៥. ឧទ្យាន Butchart នៅខេត្ត British Columbia ប្រទេសកាណាដា

• ជាទីតាំងប្រវត្តិសាស្ត្រជាតិរបស់ កាណាដា
• សម្បូរដោយផ្កាចម្លែកៗច្រើនប្រភេទ និងស្រះទឹកផងដែរ
• គ្របដណ្តប់លើផ្ទៃដី ២២ ហិកតា
• មានរុក្ខជាតិ ៧០០ ប្រភេទ
• ស្ថាបនិកគឺលោក Robert Pim Butchart និង ប្រពន្ធឈ្មោះ Jennie Butchart នៅឆ្នាំ ១៩០៩
• ប្រើរយៈពេលអស់ ១២ឆ្នាំក្នុងការបង្កើត
• មានសត្វដូចជា មេអំបៅ សេក ក្ងោក និងបក្សីច្រើនប្រភេតទៀត
• ស្រះទឹករាងជាផ្កាយ ពោរពេញទៅដោយសត្វទា
• មានការប្រគុំតន្ត្រីពេលយប់ និងបាញ់កាំជ្រួចផងដែរ
៤. ឧទ្យានរុក្ខសាស្ត្រត្រូពិច Nong Nooch នៅក្រុង ផាត់តាយ៉ា ប្រទេស ថៃ

• គ្របដណ្តប់លើផ្ទៃដី ៥០០ អា
• ផ្ទុកដោយរុក្ខជាតិកំណើតរបស់ខ្លួនជាង ៦៧០ ប្រភេទ
• មានប្រវែង ១.១ km
• ដើម និងគុម្ពរុក្ខជាតិត្រូវបានកាត់តម្រឹមយ៉ាងល្អឥតខ្ចោះ
• មានបង្ហាញពីវប្បធម៌ថៃ សារមន្ទីររថយន្ត ស្រះស្ទូចត្រី និង ការសម្តែងរបស់សត្វដំរី ផងដែរ
• អាចជិះដំរីដើរលំហែរកម្សាន្តតាមសួនច្បារ
៣. ឧទ្យាន Chateau de Villandry នៅនាយកដ្ឋាន Indre-et-Loire ប្រទេសបារាំង

• ត្រូវបានបែងចែកចេញជា ៦ ថា្នក់
• ថ្នាក់លើគេបង្អស់ឈ្មោះថា សួនព្រះអាទិត្យ
• ថ្នាក់បន្ទាប់ជាសួនទឹក
• បន្ទាប់មកទៀតជាសួនបង្ហាញពីសោភ័ណ្ឌភាព
• ហើយខាងក្រោមគេគឺជាសួនចំរុះដោយគ្រឿងទេស និងឱសថ
• រចនាបទនៃរុក្ខជាតិទាំងឡាយក្នុងសួនមានរាងជារង្វង់ ដែលជានិមិត្តរូបនៃ អនន្តភាព(ភាពគ្មានព្រំដែន)
២. ឧទ្យាននៃរាជវាំង Versailles ប្រទេសបារាំង

• គ្របដណ្តប់លើផ្ទៃដី ៨០០ ហិកតា
• ៣០០ ហិកតា នៃព្រៃឈើ
• រាប់រយអា នៃសួនផ្កា
• ៣៥ km នៃប្រឡាយទឹក
• កន្លែងទឹកបាញ់ ៦០០ កន្លែង
• រូបចមា្លក់ ៣៧២រូប
• មានដើមឈើ ២០០០០០ ដើម និង ដើមផ្កាជាង ២១០០០០ ដើម
• កសាងដោយស្តេច Louis ទី១៤ ក្នុងឆ្នាំ ១៦៦១ ដោយប្រើពេលអស់ ៤០ឆ្នាំ
• ជាប់ជាបេតិកភ័ណ្ឌពិភពលោកនៅឆ្នាំ ១៩៧៩

• គ្របដណ្តប់លើផ្ទៃដី ៣២ ហិកតា និងមានផ្កា ៧,០០០,០០០ ដើម
• អាចហៅថាជា “ស្តេចឧទ្យាននៅអឺរ៉ុប”
• បើកទទួលភ្ញៀវទេសចរតែនៅរដូវផ្ការីកប៉ុណ្ណោះ គឺនៅចុងខែមិនា ដល់ ចុងខែឧសភា
• អ្នកត្រូដើរ ១៥ km ដើម្បីគយគន់សម្រស់សួនមួយនេះ
• អ្នកអាជិះទូករយៈពេល ៤៥នាទីដើម្បីគយគន់ក៏បាន
• អ្នកក៏អាចរីរាយជាមួយស្នាដៃចម្លាក់ជាច្រើន និង ទិដ្ឋភាពនៃកន្លែងទឹកបាញ់ ៕
ប្រភព ៖ themysteriousworld

អត្ថបទទាក់ទង