Alvaro Morata ជិត​ផ្លាស់​ទៅ AC Milan

03-06-2017 11:59 am

                                                            Alvaro Morata

អ្នកចាត់ការ Arsenal លោក Arsene Wenger បានតាមចែចូវ ខ្សែប្រយុទ្ធខាងលើជាយូរមកហើយ តែបែរជាផ្លាស់ទៅ Juventus នាឆ្នាំ ២០១៤ មុនត្រលប់មក Real វិញ។

Real បានទិញមកវិញក្នុងតម្លៃ ២៨ លានផោននារដូវកាលមុន ហើយរូបគេស្ថិតក្នុងជម្រើសដំបូងត្រឹម ៥ ដងគត់ក្នុងចំណោម ១៤ ប្រកួត ដំបូងនៅ La Liga។

មុនជិតផ្លាស់ទៅ AC Milan លោក Antonio Conte ដែលធ្លាប់ធ្វើការជាមួយគ្នាកាលនៅ Juventus នោះក៏ដាក់រូបគេក្នុងជម្រើស ពោលចង់មកជំនួស Diego Costa នាថ្ងៃខាងមុខ។ តែវាហួសទៅហើយពេលនេះ។

ប្រភពបញ្ជាក់ថា Morata នឹងទទួលបាន ១២៥ ពាន់ផោនក្នុងមួយសប្ដាហ៍ ពីកិច្ចសន្យា ៥ ឆ្នាំនៅ AC Milan៕

ប្រែសម្រួល៖ sportrefresh ប្រភព៖ thesun

អត្ថបទទាក់ទង