ទូរទស្សន៍ CNC បង្កើតកម្មវិធីប្រដាល់ ពានរង្វាន់កត្តិយសលោក ម៉ា សេរី

24-05-2017 11:06 am

ព្រឹត្តិការណ៍ប្រដាល់ សេរីពានកិត្តិយសម៉ា សេរី នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៣ ខែមិថុនាខាងមុខ ដោយមានវត្តមានកីឡាករខ្មែរនឹងបរទេសចូលរួមប្រជែងយកប្រាក់លានទៀតផង។នេះជាការបញ្ជាក់របស់ លោក ម៉ុន រ៉ាម៉ាឌី អគ្គនាយកCNC ក្នុងកិច្ចប្រជុំមួយ នាពាក់កណ្តាលខែឧសភានេះ។ការប្រកាសនេះត្រូវបានទទួលស្វាគមន៍ពីសំណាក់ បុគ្គលិកស្ទើរគ្រប់ៗផ្នែកទាំងអស់។

ទាក់ទងនឹងបញ្ហានេះ នាយកផ្នែកកីឡា CBS លោកស៊ីថូ ណាថាន់  បានបញ្ជាក់ថា កីឡាករខ្មែរដែលឡើងដំណ្តើមពានកិត្តិយសនេះ គឺកីឡាករអ៊ុង ចំរើន ដែលត្រូវវៃតទល់ជាមួយកីឡាករថៃ។

ដោយឡែកប្រាក់រង្វាន់ ខ្ទង់ពាន់ដុល្លារប៉ុន្តែលោកសុំមិនទាន់បញ្ជាក់ច្បាស់នៅឡើយ។លោកថា នេះជាការរៀបចំសាកល្បងប៉ុណ្ណោះ ហើយឆ្នាំក្រោយៗនឹងធ្វើឲ្យកាន់តែធំជាងនេះ។


អត្ថបទទាក់ទង