លោក ហ៊ុន សែន ទៅជួបមន្ត្រីមូលដ្ឋាននៅកំពង់ស្ពឺបន្ទាប់ពីខកខានដោយសារជម្ងឺកាលពីលើកមុន

18-05-2017 11:04 am

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅជួបអ្នកកំពង់ស្ពឺដើម្បប៉ូវសង នូវការរងចាំរបស់មន្ត្រីរាជការទូទាំងខេត្តកាលពីលើកមុន។ លោកមិនបានផ្សាយសារនយោបាយជាសាធារណៈដូចទៅពិធីផ្លូវការរបស់ជាតិឡើយ ប៉ុន្តែគេជឿថាលោកនឹងផ្ញើសារនយោបាយ ដើម្បីរក្សាការគាំទ្របក្សប្រជាជនកម្ពុជាច្រើនជាង។ លោកបានសរសេរក្នុងហ្វេសប៊ុកខ្លួនថា៖

ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីជួបមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធបន្ទាប់ពីអាក់ខានដោយសុខភាពកាលពីថ្ងៃទី៤ ខែឧសភា២០១៧។ទៅយឺតប្រសើរជាងមិនបានទៅខ្ញុំត្រូវទៅជួបបងប្អូនតាមការគ្រោងទុក បើទោះបីជាខ្ញុំទើបមកពីប្រទេសចិនយប់មុិញនេះក៏ដោយ។
ជូនពរជនរួមជាតិជួបតែសេចក្តីសុខ។

កន្លងទៅប្រធានគណបក្សកាន់អំណាច មិនចេញឃោសនាបោះឆ្នោតក្នុងប្រតិទិនឃោសនាបោះឆ្នោតដែលរៀបចំដោយគជបនោះឡើយ លោកតែងមានទម្លាប់ថ្លែងសារនយោបាយក្នុងកម្មវិធីផ្សេងៗនៅមុនការបោះឆ្នោតច្រើនជាង។ សារនយោបាយសំខាន់ដែលលោក រំលឹកអ្នកស្រុកនោះគឺ បើបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតនឹងកើតសង្គ្រាម៕

អត្ថបទទាក់ទង