កុមារអាយុ10 ឆ្នាំម្នាក់លក់រូបគំនូរ ដើម្បីយកលុយទៅទិញប្រដាប់ក្មេងលេងសម្រាប់ប្អូនប្រុសដែលមានជំងឺ "បើប្អូនប្រុសខ្ញុំសប្បាយចិត្ត, ខ្ញុំក៍សប្បាយចិត្តដែរ"

30-03-2017 4:21 pm

ក្នុងរយៈពេលបីខែចុងក្រោយ Haden ដែលជាក្មេងប្រុសអាយុ10 ឆ្នាំរូបនេះ បានបង្កើត​នូវកន្លែង​លក់នៅលើទីធ្លាផ្ទះរបស់គាត់មួយ នៅខាងមុខនៃ Lincolnton រដ្ឋ North Carolina ។ គាត់បានរៀប​ចំ​តុមួយ, បានធ្វើទីតាំងសំគាល់សម្រាប់ដាក់នូវការ - ផ្សព្វផ្សាយ​សិល្បៈរបស់គាត់​សម្រាប់ការលក់ផ្ទាំង​គំនូររបស់គាត់ត្រឹមតែ១$សម្រាប់ការគូររូប១សន្លឹក។

"ខ្ញុំគ្រាន់តែធ្វើវាដើម្បីធ្វើឱ្យប្អូនប្រុសរបស់ខ្ញុំសប្បាយចិត្តនិង​មិនអស់សង្ឃឹម​ក្នុងការរស់នៅ​បន្ត​របស់គេ​» Hadenបានប្រាប់ទៅកាន់អ្នកដែលមកទិញគំនូរ របស់គាត់។ Haden បានរៃអង្គាសប្រាក់​ដែលបានមកពីការលក់គំនូរទាំងនោះ ដើម្បីទិញប្រដាប់ក្មេងលេងសម្រាប់ប្អូនប្រុសរបស់គាត់ដែល​មានអាយុ 7 ឆ្នាំ ដែលកំពុងមានជំងឺសរសៃប្រសាទនិងមានដុំសាច់ក្នុងខួក្បាល ដែលធ្វើឱ្យជីវិត​របស់​គាត់​មិនអាចរស់នៅសុខស្រួលដូចអ្នកដទៃ។ពេលដែល Max មានអាយុ 9 ខែ ការធ្វើតេស្ត​ហ្សែនបាន​បង្ហាញថា Max កើតមកជាមួយនឹងជំងឺ neurofibromatosis.។

"ផលប៉ះពាល់ដែលអាក្រក់ ដែលយើងមិនដែលនឹងគិតទៅដល់នោះគឺ គាត់មានដុះដុំ​សាច់នៅ​ក្នុងក្បាល​, មានអាការៈឈឺក្បាល, ជម្ងឺសរសៃប្រសាទ ប្រកាច់ និងសាច់ដុំចុះខ្សោយ ... នេះគ្រាន់​តែអ្វីដែលក្មេងម្នាក់នេះមាននៅក្នុងខ្លួន ហើយអាការៈជំងឺតែងតែធ្វើទុក្ខរហូតជារៀងរាល់ថ្ងៃ និងកាន់​តែវិវឌ្ឍន៍អាក្រក់ទៅបន្តិចម្តងៗ»។ ប៉ុន្មានខែកន្លងទៅនេះ Haden បានចាប់ផ្តើម​ដឹងថាប្អូនរបស់គាត់​ឈឺ​កាន់តែធ្ងន់គាត់បានផ្លាស់ប្ដូរទៅគេងជាមួយប្អូនរបស់គាត់ដើម្បីធ្វើអោយគ្រប់​វិនាទីសុទ្ធ​តែមាន​តម្លៃ​​​សម្រាប់គេជាមួយនិងប្អូនប្រុសរបស់គេ ។ 

Haden បាននិយាយថាធ្វើបែបនេះគឺដើម្បីឱ្យគាត់មានពេលកាន់តែច្រើននិងធ្វើឱ្យបាន​ល្អបំផុត​គ្រប់​ពេលទាំងអស់ដែលអាចមានសម្រាប់គេនិងប្អូនប្រុស "។ Haden បាននិយាយថាគាត់ចូលចិត្ត គូរសត្វចម្លែកនិងគ្រោងឆ្អឹងរួមទាំងស្រឡាញ់គ្រប់អ្វីដែលគាត់បានរក្សាទុកសម្រាប់ "លក់ " ហើយ​នេះ​ជាការងារដែលគាត់ចូលចិត្ត។

រហូតមកដល់ពេលនេះ គាត់រកកម្រៃបានពីការលក់រូបរហូត ដល់ 100 $ ។ ពេលនេះHadenបាន​ចំណាយ​លុយទៅលើរបស់មួយចំនួននិងប្រដាប់ក្មេងលេងផ្សេងៗទៀត ដែលពួក​គេអាច​លេង​ជាមួយគ្នាបាន។ រាល់ពេលចេញទៅក្រៅ Max តែងតែពាក់របាំងមុខហើយពួកគេបាន​ទស្សនាហាង​លក់ប្រដាប់លេងនៅពេលដែលមិនសូវមានមនុស្សច្រើន។

សម្ដីរបស់ Haden បាននិយាយថា "ខ្ញុំគ្រាន់តែចង់ឱ្យប្អូនខ្ញុំមានការសប្បាយចិត្ត។ ប្រសិនបើគេ សប្បាយចិត្ត, ខ្ញុំពិតជាសប្បាយរីករាយដែរ "។

 

អត្ថបទទាក់ទង