ក្រុមតារាចម្រៀង BTS ទៅសម្តែង Concert នៅអាមេរិក ទោះបីទទួលនូវការគម្រាមបាញ់សម្លាប់

26-04-2017 3:59 am

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ក្រុម BTS នៅតែបន្តសម្តែង Concert នៅមជ្ឈមណ្ឌល Anaheim Hondan ក្នុងរដ្ឋ California ភាគខាងត្បូង បើទោះជាមានអ្នកបង្ហោះថានឹងធ្វើឃាតលោក Jimin សមាជិកក្រុម BTS នាពេលដែលពួកគេកំពុងសម្តែង។
ក្រុមតារាង KPOP ក្រុម Bangtan Boys BTS បានប្រកាសពួកគេនឹង​បង្កើនសន្តិសុខសម្រាប់​ការធ្វើ​ដំណើរ​ទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនាពេលខាងមុខតាមការគ្រោងទុក​បើទោះបីជា​មាននូវ​ការ​​គំរាមកំហែងអាយុជីវិតមួយក៍ដោយ។



គណនី Twitter (@AntiBTSAnti) ពេលនេះបានបើកបង្ហាញ​ដោយស៊េរីនៃការគំរាមកំហែង​យ៉ាងខ្លាំង​ប្រឆាំងនឹងសមាជិកក្រុមរបស់ BTS លោក Jimin ហើយបានប្រកាស​ពីផែនការបាញ់​សម្លាប់ទៅ​ដល់​តារាចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះប្រើប្រាស់ខ្មាញ់កាំភ្លើង​អង្គុយបង្កប់​នៅកៅអី​ទស្សនា​មួយចំនួនតាមទីតាំង ដែលបានគ្រោងទុកជាមុន ​នាពេលលោក Jimin សម្តែងបទ " Lies " នៅ​មជ្ឈមណ្ឌល​ Anaheim Hondan ក្នុងរដ្ឋ California ភាគខាងត្បូង។ មជ្ឈមណ្ឌលនេះ អាចផ្ទុកបាន​អ្នក​ទស្សនាចំនួនប្រមាណជា 19.000 នាក់ ហើយនឹងរំពឹកទុក​ថាលក់សំបុត្រអស់​សម្រាប់ការរៀបចំ​ប្រគំតន្ត្រីចំនួនពីរថ្ងៃរបស់ BTS នៅថ្ងៃទី1-2 ខែមេសា ។

ទីភ្នាក់ងារកំសាន្តរបស់ក្រុមហ៊ុន Big Hit បាននិយាយនៅថ្ងៃពុធនេះថាខ្លួននឹងពង្រឹងនូវ​សន្តិសុខក្នុ​ង​អំឡុងពេលសម្តែងនៅសហរដ្ឋអាមេរិករបស់ក្រុមBTSហើយបានស្នើរសុំជំនួយពីប៉ូលីសក្នុងតំបន់ ដើម្បីបង្កើនការការពារសុវត្តិភាពបន្ថែមទៀត។ បុគ្គលិកសន្តិសុខមជ្ឈមណ្ឌលហុងដាបានសន្យា​ផង​ដែរថានឹងជួយធានាសុវត្ថិភាពឱ្យបាន។

នេះជាការប្រគំុតន្ត្រីនៅ Anaheim ជាផ្នែកមួយនៃការសម្តែងទូទាំងពិភពលោករបស់ក្រុម BTSWings Tourឆ្នាំ 2017 ដែលនឹងចាប់ផ្តើមនៅតំបន់អាមេរិកខាងត្បូងកាលចាប់ពីដើមខែនេះ។ តាមការកំណត់ កម្មវិធីសម្តែងទូទាំងសកលលោកនេះ រួមមានក្រុងឈីកាហ្គោនិងទីក្រុង Newark រដ្ឋ New Jersey, ហើយនឹងបន្តរហូតដល់ខែកក្កដានៅទូទាំងអាស៊ី ក្នុងនោះមានប្រទេសថៃ ទីក្រុងហុងកុង និង​ប្រទេស​​​ជប៉ុន។

ទន្ទឹមនឹងនេះ ក្រុមអ្នកគាំទ្រមានការព្រួយបារម្ភ និងបានឆ្លើយតបទៅលើការគម្រាមកំហែងនេះ តាម​រយៈការបង្ហាញការគាំទ្រលើកទឹកចិត្តក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមទៅលើលោក Jimin និងក្រុម BTS ។

ក្រុមហ៊ុន Big Hit តាមរយៈដៃគូទំនាក់ទំនងរបស់ពួកគេ គឺប្រព័ន្ធផ្សព្វផ្សាយ Gramophone Media បាននិយាយថាពួកគេមិនមានការអត្ថាធិប្បាយអ្វីបន្ថែមទៀតទេនៅក្នុងករណីនេះ។

ប្រភព៖ http://www.billboard.com/articles/columns/k-town/7743490/death-threats-aimed-at-k-pop-band-bts-prompt-security-alert-for-us

អត្ថបទទាក់ទង