តារាចម្រៀងកូរ៉េ CL មានប្រជុយនៅលើដើមទ្រូង?

12-12-2017 2:45 pm

អតីតសមាជិកនៃក្រុមចម្រៀងនារីកូរ៉េខាងត្បូង 2NE1 នាង CL ដែលបានមកសម្ដែងនៅប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ កន្លងទៅថ្មីៗនេះ បានត្រលប់ទៅវិញដោយបន្សល់ទុកនូវរឿងរ៉ាវដ៏គួរអោយទាក់ទាញមួយ។

យោងតាមរូបភាពដែល កញ្ញា ទេព បូព្រឹក្ស បានថតជាមួយនឹងតារាចម្រៀងកូរ៉េដ៏មានប្រជាប្រិយភាពរូបនេះ អ្នកនឹងអាចមើលឃើញនូវប្រជ្រុយនៅលើដើមទ្រូងរបស់ នាង CL ដែលតាមក្បួនគឺមានន័យថា មានភាព​ជោគ​ជ័យ ​និង​សុភ មង្គល​​ ហើយចូលចិត្ត​ជីវិត​ស៊ីវីល័យ។

គួររំលឹកថា នាង CL បានមកសម្ដែងនៅប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នាកោះពេជ្រ ជាមួយនឹងការចូលរួមទស្សនាយ៉ាងច្រើនកុះពីសំណាក់អ្នកគាំទ្រកម្ពុជាណិសេស បូករួមជាមួយអ្នកគាំទ្របរទេសមួយចំនួនផងដែរ។

ចាំបានថា នោ​ថ្ងៃ​ប្រគំ​តន្ត្រី​នោះ​ដែរ CL បាន​ច្រៀង​បទ​ចម្រៀង​ជា​ច្រើន​បទ ដូច​ជា​បទ Lifted, Doctor Pepper, The Baddest Female, Hello Bitches ជាដើម និងជាពិសេសនាង​ក៏បាន​ច្រៀង​បទ​ចម្រៀង​របស់​អតីត​ក្រុម​របស់​នាង 2NE1 ក្នុង​​ការ​ប្រគំ​តន្ត្រី​នេះ​ផង​ដែរ ដូច​ជា​បទ "Falling In Love" និង​បទ​ "I Am The Best" ជាដើម។


រូបភាព៖ Tep Boprek

អត្ថបទទាក់ទង