គជប បើកភ្លើងខៀវឲ្យប្រព័ន្ធផ្សព្វផ្សាយឯកជនលក់ម៉ោងផ្តាច់មុខអោយបក្សនយោបាយ

12-05-2017 3:55 pm

គជប ចេញសេចក្តីជូនដំណឹងមួយ ស្រដៀងនឹងមិនជូនដំណឹង ។ ស្រដៀងគ្នានៅត្រង់ថា ជា​គោល​ការណ៍ ម្ចាស់​ស្ថានីយវិទ្យុឬទូរទស្សន៍​ គឺមិនត្រូវ​​អនុញ្ញាត​ឲ្យលក់ ឬជួល​ម៉ោង​ផ្សាយ​នេះ ​ ទៅ​ឲ្យ​គណបក្ស​នយោបាយ ​ណាតែ​មួយផ្តា​ច់​មុខ​នោះឡើយ។​​​​ នេះ​ជា​ការ សង្កត់​ធ្ងន់​របស់ គ.ជ.ប.។ ក៏ប៉ុន្តែ ប្រសិន​បើម្ចាស់​​ស្ថានីយវិទ្យុឬទូរទស្សន៍​ លក់​ឬ​ជួល​ម៉ោង​ផ្តាច់​មុខ​ ឲ្យ​បក្ស​តែមួយ ដើម្បីអាជីវកម្ម​របស់​ខ្លួន, ​មន្ត្រីជាន់ខ្ពស់អង្គការចាត់តាំងនេះ ថា គ.ជ.ប. ក៏​​មិន​អាច​លូក​ដៃ​ក្នុង​រឿង​អាជីវកម្ម​ឯកជន​របស់​គេ​​បាន​ដែរ ព្រោះថា​វា​​ជា​អាជីវកម្ម​ឯក​ជន​​!​

អត្ថបទទាក់ទង