Evapolar ម៉ាស៊ីនត្រជាក់មានទំហំតូច ប្រើភ្លើង PowerBank និងអាចតម្លើងដោយខ្លួនឯង

28-03-2017 2:48 pm

Evapolar គឺជាផលិតផលបញ្ចុះសីតុណ្ហភាពក្នុងបន្ទប់ទំហំ ៣ម x ៤ម ដែលសន្យាថានឹងផ្តល់ជូននូវការដល់ភាពស្រណុកសុខស្រួលដល់អ្នកប្រើប្រាស់នារដូវកម្ដៅ ហើយមានតម្លៃមិនលើសពី ២៥០ ដុល្លាអាមេរិកទេ ។

Evapolar នេះគឺជាឧបករណ៍ម៉ាស៊ីនត្រជាក់ចល័តផ្ទាល់ខ្លួន ដែលធ្វើអោយខ្យល់មានសំណើមនឹងមានភាពស្អាតប្រកបដោយផាសុខភាព។
ឧបករណ៍នេះផលិតដោយអតីតមិត្តរួមថ្នាក់ពីអ្នកជាជនជាតិរុស្ស៊ី គឺលោក Eugene Dubovoy និងលោក Vladimir Levitinwas ហើយត្រូវបានដាក់ចូលទៅក្នុងការអភិវឌ្ឍន៍បន្ទាប់ពីទទួលមូនិធិផ្គត់ផ្គង់ច្រើនជាង $ 1 លានដុល្លាអាមេរិចពីការបរិច្ចាគមូលនិធិនៅក្នុងបណ្តាញគេហទំព័រ Indiegogo.។

គំនិតឆ្នៃប្រឌិតនៅពីក្រោយការផលិតឧបករណ៍នេះចេញពីឪពុករបស់ Eugene  គឺលោកVladimi ដែលជាអ្នកបង្កើត និងចុះបា៉តង់លើបច្ចេកវិទ្យាមួយ ដែលគេស្គាល់ថាជា EvaBreeze នៅប៉ុន្មានឆ្នាំមុន។ក្រុមការងាររបស់លោក Eugene Dubovoy និងលោក Vladimir Levitinwas នេះបាននិយាយថា: « ទីក្រុងម៉ូស្គូត្រូវការវិធីសាស្រ្តដែលមានប្រសិទ្ធិភាពបំផុត ដើម្បីកាត់បន្ថយកំដៅក្នុងផ្លូវរថភ្លើងក្រោមដីរបស់ខ្លួន ហើយក្រុមហ៊ុនរបស់លោក Vladimir Dubovoy មានសមត្ថភាពផ្តល់នូវសម្ភារៈកាត់បន្ថយកំដៅ ដែលផ្សំឡើងដោយបច្ចេកវិទ្យា EvaBreeze រួមជាមួយនឹងចំហាយទឹក។

តើឧបករណ៍នេះដំណើរការយ៉ាងដូចម្ដេច?

ឧបករណ៍ធុនតូចមួយនេះអាចផ្ដល់មកច្រើនជាងមុន12 ដងច្រើនជាងប្រព័ន្ធថាមពលដែលមានប្រសិទ្ធភាព និងអះអាងថាផ្តល់នូវផាសុខភាពក្នុងបរិវេន 3-4 ម៉ែត្រការ៉េ។

វិធីតម្លើងគឺសាមញ្ញណាស់ ដោយអ្នកគ្រាន់តែបំពេញទឹកទៅក្នុងធុងទឹកភ្ជាប់ជាមួយនឹងឧបករណ៍ Evapolar  "។ ក្នុងរយៈពេលពីពីរទៅបីនាទី Evapolarនឹងស្រូបយកទឹកជាច្រើនហើយទឹកនេះធ្វើដំណើរការបញ្ចេញមកលើបន្ទះត្រជាក់ Cooling Pads របស់Evapolar។នៅពេលដែលខ្យល់ឆ្លងកាត់បន្ទះត្រជាក់នេះ ទឹកនឹងហួតឡើងជាចំហាយ ធ្វើឱ្យខ្យល់ត្រជាក់ចុះខណៈមានសំពាធហាប់ជាមួយទឹក។ ឧបករណ៍នេះ​ គឺមិនប្រើនៅសារធាតុ freon ឬ សារធាតុពុល coolant ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ធម្មតាទេ។

លោក Eugene Dubovoy និងលោក Vladimir Levitinwas បាននិយាយថា: «មិនមានសារធាតុណាមួយជាសារធាតុសរីរាង្គសម្រាប់បញ្ចុះសីតុណ្ហភាពខ្យល់នៅ Evapolar, គឺមានតែកង្ហារ ទឹកនិងបន្ទះដែលធ្វើពីសារធាតុរ៉ៃដែលតូច nanomaterial សម្រាប់រំហួតទឹក ដែលបង្កើតនូវបរិយាកាសមួយមិនអោយបាក់តេរីរីកដុះដាលបាន"។

ឧបករណ៍ Evapolar នេះអាចដំណើរការបានដោយប្រើថាមពលអគ្គីសនីចេញពីដុយ USBឆ្នាំងសាកទូរស័ព្ទ 5V 2A រឺ Power Bank  និងមានតម្លៃមិនលើសពី $ 250 ។

សម្រាប់ប៉ុន្មានសប្តាហ៍កន្លងមកនេះខ្ញុំមានឧបករណ៍ ដែលកំពុងដំណើរការ នៅលើតុក្បែរគ្រែរបស់ខ្ញុំនៅពេលយប់និងបានរកឃើញវាបានផ្តល់ច្រើន​នឹង ផ្តល់ជំនួយសង្គ្រោះបានគ្រប់គ្រាន់ដើម្បីផ្តល់ការគេងដែលមានផាសុខភាពដ៍ខ្ញុំ។ឧបករណ៍នេះគឺមានការជាក់ស្តែងគ្រប់គ្រាន់ដើម្បីបង្កើតភាពត្រជាក់ក្នុងបន្ទប់មួយ។

សម្រាប់ការចំណាយនៃផលិតផលនិងមុខងារសមរម្យរបស់វានោះ គឺសាកសមស្មើរនឹងតម្លៃពេលវេលារបស់អ្នកខ្លាំងណាស់។

អត្ថបទទាក់ទង