Rain និង Kim Tae-hee ជ្រើសយកពិធីរៀបការដ៏សាមញ្ញបំផុត

22-03-2017 11:34 am

ក្រោយពីការស្គាល់ និង យល់ចិត្តគ្នាអស់រយះពេល ៥ឆ្នាំនេះ Kim Tae-hee ដែលជាតារាសំដែងស្រីដ៏ល្បីម្នាក់នៅប្រទេស កូរ៉េ បានសំរេចចិត្តរៀបអាពាហ៍ពិពាហ៏ជាមួយនិង តារាចំរៀង​ K-Pop ហើយក៏ជាតារាសំដែង គឺលោក Jung Ji-hoon ( Rain )។

អាពាហ៍ពិពាហ៍តារាទាំងពីរដួងនេះ បានប្រព្រឹត្តិទៅ នៅថ្ងៃទី ១៩ ខែ​​កុម្ភះ ឆ្នាំ ២០១៧ ដែលរៀបចំតាម សាសនា Catholic នៅក្នុងវិហារ Gaheo-dong Catheral ដែលស្ថិតនៅ Jongno-gu ទីក្រុង សេអ៊ូល ប្រទេសកូរ៉េ ។

Kim Tae-hee និង Jung Ji-hoon ( Rain ) បានរៀបចំពិធីនេះយ៉ាងសាមញ្ញបំផុត ជាពិសេសនៅក្នុងពិធីនេះដែលបានអញ្ជើញ គ្រួសារ មិត្តភ័ក្រ្ត និង មិត្តសិល្បះករ ជាច្រើនរូបទៀតដូចជា ៖ លោក JYP, លោក PSY , និង​ កញ្ញា Lee Honey និង តារាចំរៀង តារាសំដែងជាច្រើនរូបទៀតផងដែរ ។ ក្នុងពិធីអាពាហ៍ពិពាហ៍នេះបានធ្វើអោយអ្នកដែលបាន​ អញ្ញើញចូលរួមក្រឡេកមើល រ៉ូប របស់កូនក្រមុំ គឺអ្នកនាង Kim Tae-hee ព្រោះរ៉ូបដ៍ស្រស់ស្អាតមួយនេះ អ្នកនាង Kim Tae-hee គឺជាអ្នកច្នៃម៉ូតដោយខ្លួនឯងផ្ទាល់ ។

រ៉ូបនេះគឺជារ៉ូបសាមញ្ញហើយមានដៃវែង ដែលបានប៉ាក់ជាមួយនិងផ្កាយ៉ាងស្រស់ស្អាត ហើយមានប្រវែងត្រឹមក្បាល ជង្គង់ ។ សំរាប់ស្បៃកូនក្រមុំវិញ គឺមានប្រវែងខ្លី ត្រឹមតែពាក់កណ្តាលខ្នងតែប៉ុណ្ណោះ ។

បើយោងតាមពត៍មានអ្នកដែលស្គាល់ អ្នកនាង Kim Tae-hee បានអោយដឹងថា “ Kim Tae-hee គឺជាមនុស្សដែលចូលចិត្ត ខាងបង្កើតគំនិត និង ជាចូលចិត្ត ផ្នែក Design  ។ ហើយអ្នកនាង Kim Tae-hee ក៏ធ្លាប់បានបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យ Seoul National University ​ដោយសិក្សា វគ្គជំនាញ ផ្នែក Fashion នៅប្រទេស កូរ៉េផងដែល ។​

អត្ថបទទាក់ទង