Rain និងធ្វើការប្រគុំតន្រ្តីនៅ ព្រះរាជាណាចក្រកម្ពុជា នៅចុង ខែមីនា នេះហើយ

22-03-2017 11:35 am

តារាចំរៀង K-Pop និងជាតារាសំដែងដែលមានការទទួលស្គាល់ជាអន្តរជាតិដ៏ល្បីល្បាញគឺ លោក Jung Ji-hoon ( Rain ) បានមកសម្តែងនៅក្នុងកម្មវិធីការប្រគុំតន្រ្តី( Concert )នៅព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្យ នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ ដោយ Concert នេះមានការសហការណ៏ជាមួយ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ Smart Axiata ។

កាលពីថ្ងៃ អង្គារ ទី ០៩ ខែមីនានេះ លោក Rain បានធ្វើការបង្ហោះ Status នៅលើ FaceBook Page របស់លោកហើយត្រូវនិងថ្ងៃដែលលោកបានឈ្នះពានរង្វាន់ “ Best International Artist នៅ MTV Asia Music Gala Award ដែល ដោយលោកបានសរសេរថា “​ សួស្តី Cambodia ខ្ញុំបានមកជូបអ្នកទាំងអស់គ្នាម្តងទៀតហើយ # Smart Axiata “ ។​

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ០៨ ខែមីនា នេះ ក្រុមហ៊ុន Smart Axiata បានបញ្ជាក់ពីការប្រគុំតន្រ្តី Concert របស់Rain ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៧ នេះហើយការប្រគុំតន្រ្តីនេះនិងធ្វើឡើងនៅ មជ្ឈមណ្ឌលកោះពេជ្យ ។

លោក Tomas Hundt ដែលជា CEO របស់ក្រុមហ៊ុន Smart បានផ្តល់ពត៍មាថា” ពួកយើងពិតជាសប្បាយចិត្ត និង រំភើបខ្លាំងណាស់ដែលក្រុមហ៊ុន Smart បានផ្តល់ឪកាស   អោយប្រជាជនកម្ពុជាបានចូលរួមក្នុងការប្រគុំតន្រ្តីជាមួយក្រុមហ៊ុន Smart International Mega Concert ដែលមានការចូលរួមពីតារាចំរៀង K-Pop ដ៏ល្បី គីលោក Rain ។

គួរបញ្ជាក់ថាក្រុមហ៊ុន Smart Axiata ក៏ធ្លាប់បានអញ្ញើញតារាចំរៀងលំដាប់អន្តរជាតិដើម្បី ចូលរួមធ្វើការប្រគុំតន្រ្តី Smart International Mega Concert នៅប្រទេសកម្ពុជាដូចជា Demi Lovato និង Jessie J ជាដើម ។

តារាចំរៀង Rain បានធ្វើអោយប្រជាចនកម្ពុជាពេញចិត្ត និង មានការទទួលស្គាល់Rain ព្រោះលោក បានសំដែងក្នុងរឿងភាគដ៏ល្បីល្បាញក្នុងតំបន់អាស៊ីគឺរឿង “ Full House “ ដែលលោកបានសំដែងជាតួប្រុសមានឈ្មោះថា “ Lee Young-jae “ និងបទចំរៀងល្បី ជាច្រើនទៀតដូចជា : La Song , Rainism ជាដើម។

Concert របស់ Rain និងប្រព្រឹត្តឡើងនៅចុងខែ មីនាខាងមុខនេះហើយ ។ ចំពោះសំបុត្រ   សំរាប់ចូលរួមទស្សនាគឺ Free សំរាប់តែអតិថិជនដែលបានប្រើប្រាស់ប្រព័ន្ធ ទូរស័ព្ទ Smartដែលបានភ្ជាប់ ( Installed ) កម្មវិធី Smart Music នៅក្នុងទូរស័ព្ទដៃ ។

អត្ថបទទាក់ទង