អស្ចារ្យមែន! បទត្រៀមអបអរព្រឹត្តិការណ៍អង្គរសង្រ្គាន ពីសិល្បៈករប្រពៃណីចេញពីសាលាវិចិត្រសិល្បៈ២រូប ពិរោះអស់ស្ទះ

04-04-2018 3:59 pm

គ្រាដែលឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំច ដែលនឹងឈានចូលមកដល់នៅសប្ដាហ៍ក្រោយនេះ សិល្បៈករ២រូបដែលស្គាល់ថាជាសិល្បៈដែលទទួលការបណ្ដុះបណ្ដាលត្រឹមពីសាលាភូមិន្ទវិចិត្រសិល្បៈ បានចាប់ដៃគ្នានិពន្ធបទដ៏ពិរោះរណ្ដំសម្រាប់ពិធីដ៏អស្ចារ្យប្រចាំឆ្នាំនេះ។

បទដែលត្រូវបានអ្នកទាំង២ចាប់ដៃគ្នានិពន្ធ រវាង កញ្ញា ចំរើន សុភា និង លោក ឈិត សុវណ្ណនិមិត្ត ហៅតីងតុង ( TingTong ) មានចំណងជើងថា វេលាដ៏អស្ចារ្យ។

បទនេះគឺជាស្នាដៃថ្មីដែលនិពន្ធឡេីងជាបទគោលនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និង ក្បួនដង្ហែវេលាដ៏អស្ចារ្យ ដែលរៀបរាប់ពីអំណរសាទរនៃបុណ្យចូលឆ្នាំខ្មែរ ការជួបជុំក្រុមគ្រួសារ អត្តចរិតរមទម្យតែរួសរាយ នៃប្រជាជនខ្មែរ និង ការបញ្ចូលនូវទំនេីបកម្មរវាងបទប្រជាប្រិយខ្មែរ និង ចង្វាក់ថ្មីសម័យបច្ចុប្បន្ន។

តោះ! សណ្ដាប់បទដ៏មហាអស្ចារ្យមួយនេះខាងក្រោម៖


អត្ថបទទាក់ទង