ស្វែងយល់ឲ្យកាន់តែច្បាស់អំពីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំច ដែលនឹងប្រព្រឹត្តិទៅក្នុងសប្តាហ៍ក្រោយនេះ

04-04-2018 3:20 pm

មហា​សង្ក្រាន្ត​ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨ ម.ស ១៩៤០ ចុ.ស ១៣៨០ នឹង​ចូល​មក​​ដល់​នៅ​ ថ្ងៃ​​សៅរ៍ ១៤​រោច ខែ​ចែត្រ ត្រូវ​នឹង​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក។ ​ទេព​ធីតា ដែល​នឹង​យាង​ចុះ​មក​បន្តវេន​រក្សា​មនុស្សលោក​ក្នុង​ឆ្នាំនេះ គឺ​ព្រះ​នាង​ម​ហោធរៈ​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម (តំណាងឲ្យថ្ងៃសៅរ៍ ) ទ្រង់​អម្ពរ​ពណ៌​ខៀវ មាន​ផ្កា​ត្រកៀត សៀត​នៅ​ព្រះ​កាណ៌ សោយ សាច់​ទ្រាយ (ជា​សត្វ​ព្រៃ​ពពួក​ឈ្លូស តែ​តូច​ជាង​ឈ្លូស) ជា​ភក្សាហារ ព្រះហស្ត​ស្តាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូរ៉ា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ។

សេចក្តីលំអិតអំពីថ្ងៃចូលឆ្នាំទាំងបី៖

*ថ្ងៃទីមួយ គឺថ្ងៃ វារៈមហាសង្ក្រាន្ត គឺថ្ងៃសៅរ៍ ទី ១៤ រោច ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា គ្រឹសក្ករាជ ២០១៨ វេលាម៉ោង ០៩:១២នាទីព្រឹក ជាថ្ងៃចូលឆ្នាំច សំរឹទ្ធស័ក

*ថ្ងៃទីពីរ គឺថ្ងៃ វារៈវ័នបត គឺថ្ងៃអាទិត្យ ទី ១ កើត ខែ ពិសាខ ត្រូវនឹងថ្ងៃទី ១៥ ខែ មេសា គ្រឹសក្ករាជ ២០១៨

*ថ្ងៃទីបី គឺថ្ងៃ វារៈឡើងស័ក គឺថ្ងៃច័ន្ទ ទី ២ កើត ខែ ពិសាខ ត្រូវនឹងថ្ងៃទី ១៦ ខែ មេសា គ្រឹសក្ករាជ ២០១៨ វេលាម៉ោង ១២: ៥៩នាទី ២៤ វិនាទី គម្រប់ជាសង្ក្រាន្តបីថ្ងៃ 

ដកស្រង់ពី ក្បួនមហាសង្ក្រាន្ត លោក អឺុម បូរិន្ទ


អត្ថបទទាក់ទង