តើពិតទេដែលរាជរដ្ឋាភិបាលគ្រោងបង្កើតខណ្ឌចំនួន២បន្ថែមទៀត?

04-04-2018 3:14 pm

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមតាមរយៈគណនីឈ្មោះ ឈួ សុខមាន បាននិយាយថារាជរដ្ឋាភិបាលគ្រោងនឹងបង្កើតខណ្ឌចំនួន២បន្ថែមទៀតលើខណ្ឌ១២មានស្រាប់។

បុរសដែលមិនច្បាស់ថាជាពលរដ្ឋធម្មតា រឺមន្ត្រីក្នុងជួររដ្ឋាភិបាលក៏បង្ហើបយ៉ាងច្បាស់អំពីឈ្មោះខណ្ឌចំនួនថ្មីទាំង២នោះគឺ ខណ្ឌគៀនស្វាយ និង ខណ្ឌអង្គស្នួល។

រំលឹកថា រាជធានីភ្នំពេញក៏បានបំបែកខណ្ឌចំនួន៣នៅចុងឆ្នាំ២០១៣ ពោលគឺ ខណ្ឌច្បារអំពៅ, ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ខណៈចំនួនខណ្ឌសរុបនាបច្ចុប្បន្នមានចំនួន១២ ពោលគឺ ខណ្ឌចំការមន, ខណ្ឌដង្កោ, ខណ្ឌដូនពេញ, ខណ្ឌទួលគោក, ខណ្ឌប្រាំពីរមករា, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ, ខណ្ឌប្ញស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌច្បារអំពៅ, ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ៕

អត្ថបទទាក់ទង