កាសថ្មី Jib Wireless Earbuds របស់ក្រុមហ៊ុន Skullcandy បានដាក់លក់ថ្ងៃនេះហើយ

20-04-2017 11:01 am

ក្រុមហ៊ុន Skullcandy ដែលជាក្រុមហ៊ុនផលិត កាស របស់ទូរស័ព្ទ ថ្មីនេះបានផលិតប្រភេទកាស Earbuds ដែរមានភ្ជាប់ជាមួយនិង Wireless មានឈ្មោះថា “Jib Wireless Earbuds ”។

ប្រភេទកាស Wireless Earbuds គឺជាប្រភេទកាសថ្មីដែលបានផលិត អោយមានភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ដោយមិនចាំមានខ្សែដោតភ្ជាប់ជាមួយនឹងទូរស័ព្ទនោះទេ។ កាសប្រភេទថ្មីនេះ ជាកាសដែរមានរាងកោងតូចល្មមមួយដែរមានភ្ជាប់ជាមួយខ្សែរកាសសំរាប់ដាក់ក្នុងត្រចៀក ហើយ អាចពាក់ជាប់ និងក របស់លោកអ្នក។ ហើយកាសប្រភេទនេះបានផលិតអោយប្រើប្រាស់ជាមួយនិង ប្រព័ន្ធ Wireless, Bluetooth ដើម្បីធ្វើការ ស្តាប់ចំរៀង, និយាយទូរស័ព្ទបានយ៉ាងងាយស្រូល។

កាស ម៉ាក Jib Wireless របស់ ក្រុមហ៊ុន Skullcandy មិនមែនជាកាសមានភ្ជាប់ជាមួយ Wireless ដំបូង ដែលក្រុមហ៊ុនបានផលិតនោះទេ។ Jib Wireless Earbuds គឺជាកាស Version ថ្មីរបស់ ក្រុមហ៊ុនបន្ទាប់ពី កាស Version មុនគឺម៉ាក Ink’d and Smokin’ EarBuds ។ កាស Jib Wireless បានបង្កើតឡើងមានរូបរាងស្រដៀងទៅនឹង Version មុនដែរ​ ហើយក៏មានភ្ជាប់ជាមួយនិង Bluetooth, Wireless ផងដែរ។ កាសដ៏ស្រស់ស្អាតនេះអាចប្រើប្រាស់បានដូចជាកាសដ៏ទៃទៀតដែរធាចប្រើបាន ក្នុងការ Call, មានប៉ុតុងសំរាប់លើកទូរស័ព្ទ, មានប៉ូតុងសំរាប់ចុច ប្តូរបទចំរៀង និងប៉ូតុងសំរាប់ធ្វើការ បន្ថយ ឬ តំឡើងសំលេងបាន។ ក្នុងការសាកថ្មម្តងរបស់ Jib Wireless Earbuds អាចអោយលោកអ្នកធ្វើការ ប្រើប្រាស់ កាសនេះបានរហូតដល់ទៅ ៦ម៉ោង។

ក្រុមហ៊ុន Skullcandy បានផលិតកាស Jib Wireless Earbuds មាន៤ពណ៍ដែរជាពណ៍ពេញ និយមសំរាប់អោយអ្នកប្រើប្រាស់ជ្រើសរើស មានដូចជា ៖

  1. ពណ៍ ក្រហម
  2. ពណ៍ ស្វាយ
  3. ពណ៍ ខៀវ
  4. ពណ៍ ខ្មៅ

ក្រុមហ៊ុន Skullcandy បានប្រកាសដាក់អោយលក់ Jib Wireless នៅថ្ងៃនេះហើយ។ ក្រុមហ៊ុនបានដាក់អោយលក់កាសនេះក្នុងតំលៃមួយសមរម្យនៅក្នុងតំលៃ “ 34.99$ “ តែប៉ុណ្ណោះ។  ការដាក់លក់ក្នុងតំលៃទាបនេះ ព្រោះតែក្រុមហ៊ុន Skullcandy មានគោលបំណងចង់អោយមាន អតិថិជនប្រើប្រាស់ផលិតផលរបស់ខ្លួនបានកាន់តែច្រើនផងដែរ។ លោកអ្នកអាចធទិញកាស Jib Wireless បានដោយគ្រាន់តែចូលទៅកាន់វ៉េបសាយរបស់ក្រុម Skullcandy “www.skullcandy.com “ ដើម្បីធ្វើការ Order ។

ប្រភព៖ Theverge.com

អត្ថបទទាក់ទង