សំលាប់មនុស្សហើយ Post Video នៅលើ Facebook ព្រោះតែខឹងសង្សារ

18-04-2017 11:00 am

យោងតាមព័ត៌មានពី BBC NEWS ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ បុរសម្នាក់រស់នៅក្នុងរដ្ឋ Cleveland បានបាញ់សំលាប់បុរសវ័យចំណាស់ម្នាក់ហើយបង្ហោះVideo នៅក្នុង Facebook។

ជនសង្ស័យឈ្មោះ Steve Stephens បាននិយាយនៅក្នុង Video មួយបង្ហោះនៅក្នុង Facebook ថាគេបានសំលាប់មនុស្សចំនួន ១៣នាក់ហើយ ហើយនឹងបន្តសំលាប់បន្ថែមទៀត។ជននេះបានសម្លាប់លោកតាម្នាក់ឈ្មោះ Robert Godwin អាយុ ៧៤ ឆ្នាំ ដែលត្រូវបានគេរាយការថា​ ត្រូវបានបាញ់សម្លាប់នាពេលកំពុងចេញពីកម្មវិធីបាយថ្ងៃត្រង់នៃពីធីបុណ្យ Easter ត្រលប់ទៅផ្ទះ នៅរសៀល ថ្ងៃអាទិត្យ។

ប៉ូលីសបានស្នើរសុំអោយអ្នករស់នៅក្នុងរដ្ឋចំនួនប្រាំគឺ ១.Ohio ២.Indiana ៣.Michigan ៤.New York និង ៥.Pennsylvania បង្កើនការប្រុងប្រយ័ត្ន។

ទីភ្នាក់ងារប៉ូលីសក្រុង  Cleveland បានដាក់ប្រកាសផ្សព្វផ្សាយ​រូបថតជនសង្ស័យនៅក្នុងគេហទំព័រ​ របស់ខ្លួន​ គឺមានឈ្មោះ Stephen អាយុ ៣៧ ឆ្នាំ ភេទប្រុស ស្បែកខ្លៅ កំពស់១,៩ម៉ែត និងទំងន់ ១១០គីឡូក្រាម។ ជននេះត្រូវបានគេគិតថាបើកបររថយន្តម៉ាក Ford Fusion ពណ៌សរ ហើយ ប្រហែលធ្វើការប្តូររថយន្តជាបន្តបន្ទាប់។ ប៉ូលីសបានប្រាប់ថាបុរសនេះប្រហែលនូវមានអាវុធ​ នៅឡើយ និងជាមនុស្សមានគ្រោះថ្នាក់ខ្លាំងណាស់។

ប៉ូលីសក្រុង  Cleveland បាននិយាយប្រាប់សារព័ត៌មាននាព្រឹកថ្ងៃច័ន្ទទី១៧ នេះថា ជនសង្ស័យ​មានឈ្មោះ Steve នេះកំពុងតែលាក់ខ្លួននៅក្នុងកន្លែងណាមួយនៅឡើយ ហើយពួកយើងកំពុង​ ប្រកាសអោយ Steve ធ្វើការចូលខ្លួនមកសារភាពហើយបើសិនគេមិនចូលខ្លួនទេយើង នឹងស្វែង​ រកគេ។

ប៉ូលីសបានធ្វើការបកស្រាយថែមទៀតថា លោកតាដែលត្រូវបានសំលាប់នៅក្នុង Video នេះជាជនរងគ្រោះដែល Steve រើសយកដោយចៃដន្យ។នៅក្នុងខ្សែវីដេអូនេះជនសង្ស័យតំបូងបានចុះពីលើរថយន្តហើយបានឲ្យលោកតា Robert និយាយឈ្មោះ Joy Lane ហើយនិយាយថានាងជាមូលហេតុដែលនាំអោយអ្វីទាំងអស់នេះ​ កើតឡើងមកលើលោកតា។ បន្ទាប់មកជនសង្ស័យក៏បាញសម្លាប់លោកតា ដែលលោកតា​ ម្នាក់ព្យាយាម​​ប្រើប្រាស់ថង់ប្លាស្ទីកដើម្បីបាំងការពារខ្លួន។ Joy Lane គឺត្រូវបានគេគិតថា​ជាឈ្មោះ​ សង្សារបស់ជនសង្ស័យ។

លោកស្រី Maggie Green ដែលជាម្តាយរបស់ជនសង្ស័យបានប្រាប់CNN ថា Steve ខឹងជាមួយ​ នឹងសង្សាររបស់គេ ដែលជាហេតុនាំអោយគេធ្វើការបាញ់សម្លាប់មនុស្សជាបន្តបន្ទាប់បែបនេះ  ហើយគេនឹងមិនឈប់ទេបើម្តាយរឺសង្សារបស់គេមិនប្រាប់អោយឈប់។

ក្រុមហ៊ុន Facebook បានធ្វើសេចក្តីថ្លែងការមួយថា ខ្លួននឹងសហការទាំងស្រុងជាមួយសមត្ថកិច្ច ក្នុងករណីទាំងឡាយណាដែលមានការគម្រាមកំហែងទៅសុវត្ថិភាពរូបកាយមនុស្ស។ ពាក់ព័ន្ធនឹងរឿងបាញ់សម្លាប់មនុស្សហើយបង្ហោះ Video របស់ជនសង្ស័យ Stephen នេះ ក្រុមហ៊ុនបាននិយាយថា ជាឧក្រិដកម្មដ៏សាហាវមួយ ហើយយើងមិនអនុញ្ញាតិអោយមាន Video បែបនេះនៅក្នុង Facebook ឡើង។

ប្រភព: BBC.com

អត្ថបទទាក់ទង