Track R ឧបករណ៍សំរាប់តាមដានដោយប្រើតាមរយះទួរស័ព្ទ Smart Phone

26-03-2017 10:18 pm

តើនាក់ធ្លាប់យករថយន្តចតនៅចំណតហើយពេលដែលអ្នកត្រលប់មកវិញអ្នករកទ្បានរបស់លោក អ្នកមិនឃើយដែល ឬ ទេ ? ជាពិសេសពេលដែលអ្នកចេញពី Shopping វិញអ្នកមិនបានចាំថាតើ អ្នកបានចតទ្បាននៅកន្លែងណា ។

ឥលូវនេះក្រុមហ៊ុនមួយដែលមានទីតាំងនៅ ទីក្រុង California សហរដ្ឋអាមេរិក បានផលិត​ឧបករណ៍​តូចមួយដែលប្រើប្រាស់ជាមួយទូរស័ព្ទ Smart Phone របស់លោកលោកអ្នកដើម្បីធ្វើការតាមដាន​ទៅលើរថយន្ត និង សំភារះរបស់លោកអ្នកបាន។ ឧបករណ៍តាមដាននេះមានឈ្មោះថា Track R ។ Track R គឺជាឧបករណ៍ជំនួយ​ក្នុងការតាមដាន​និងធ្វើការស្វែងរក​ទីតាំងដែលបានភ្ជាប់​នៅឧបករណ៍​មួយនេះ។

Track R មានទំហំតូចដូចជាកាក់ ( Coin ) អញ្ចឹងហើយផ្អែកខាងក្រោយ​នៃឧបករណ៍នេះគឺមានជាតិ​ស្អិតខ្លាំងដែលអាចអោយលោកអ្នកធាចយកឧបករណ៍តូចនេះទៅបិទជាប់លើរថយន្​តរបស់លោក​នាក់​យ៉ាងងាយស្រួល។ Track R ជាឧបករណ៍តូចដែលមានអត្ថប្រយោជន៍ច្រើនក្នុង​ជូយរករថយន្ត​របស់​លោកអ្នកពេលដែលអ្នករករថយន្តរបស់លោកអ្នកមិនឃើញ។លោកអ្នកអាចភ្ជាប់ Track R បានមិនត្រឹមតែ រថយន្តមួយនោះទេ អ្នកអាចភ្ជាប់ឧបករណ៍នេះជាមួយនិង សំភារះផ្សេងៗ​ទៀត​ដូចជា៖​ សោ កាបូប កាបូបដាក់លុយ និងសំភារះផ្សេងៗទៀតដែលមានសារះសំខាន់ ឬ មានតំលៃ ដែលលោកអ្នកចង់ធ្វើការតាមដាន ។

អ្នកអាចគិតថាឧបករណ៍នេះមានតំលៃថ្លៃ ការពិត Track R មានតំលៃត្រឹមតែ 29$ តែប៉ុណ្ណោះ ដូច្នេះលោកអ្នកអាចទិញឧបករណ៍នេះយកមកប្រើប្រាស់បានព្រោះ Track R ក៏មានដាក់លក់ក្នុង Website “ Amazone “ ដែលជា Website លក់សំភារះតាម Online World Wide ។

ដើម្បធ្វើការប្រើប្រាស់ឧបករណ៍ Track R នេះបាន លោកអ្នកត្រូវតែមានចាំបាច់គឺ ទូរស័ព្ទ Smart Phone ។ ចំពោះការប្រើប្រាស់លោកអ្នកត្រូវយកថ្មពិលតូចដាក់ចូលតៅក្នុងឧបករណ៍នោះ រួចធ្វើការ Download កម្មវិធី ដែលមានឈ្មោះ Track R ( app )ហើយធ្វើការ Install)ដាក់នៅក្នុងទូរស័ព្ទ Smart Phone របស់លោកអ្នក។ហើយធ្វើការភ្ជាប់កម្មវិធីនេះជាមួយនិង ឧបករណ៍ (Track R) ។ រយះពេលនៃការធ្វើដំណើរការនៃការភ្ជាប់គឺចំណាយពេលត្រឺមតែ រយះពេល 5នាទីតែប៉ុណ្ណោះ ។ បន្ទាប់ពីធ្វើការភ្ជាប់កម្មវិធីជាមួយនិង Track R រួច អ្នកអាចយកឧបករណ៍នេះទៅបិទទៅលើ រថយន្ត និង សំភារះផ្សេងៗ របស់លោកអ្នក ដើម្បីធ្វើការតាមដាន។

 អត្ថប្រយោជន៍នៃការប្រើប្រាស់ ឧបករណ៍ (Track R) នេះគឺដើម្បីបង្ហាញ​ពីទីតាំងរបស់​ដែលបាន​ភ្ជាប់ឧបករណ៍មួយនេះហើយវាជាជំនួយក្នុងការស្វែងរកបានយ៉ាងងាយស្រួលសំរាប់លោកអ្នក ។

អត្ថបទទាក់ទង