ទូរស័ព្ទចេញថ្មីរបស់ក្រុមហ៊ុន OnePlus "The OnePlus 3T Colette Limit Edition"

26-03-2017 10:56 pm

ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Smart Phoneដ៏ធំនៅប្រទេសចិនគឺក្រុមហ៊ុន  “ OnePlus “​​ បានសហការរួមគ្នាជាមួយនិងក្រុមហ៊ុន  “ Parisian Retailer Colette “ នៅប្រទេសបារាំងដើម្បីបង្កើតទូរស័ព្ទដៃ ដែលជាប្រភេទទូរស័ព្ទ Limit Edition គឺទូរស័ព្ទម៉ាក “ The OnePlus 3T Colette “ ។

      ក្រុមហ៊ុម OnePlus បានបង្កើតទូរស័ព្ទដ៏ស្រស់ស្អាតមួយនេះ បន្ទាប់ពីបានដាក់អោយលក់ទូរស័ព្ទម៉ាក OnePlus 3T នៅខែមិថុនា​កាលពីឆ្នាំ ២០១៦។ ទូរស័ព្ទថ្មីម៉ាក OnePlus 3T Colette គឺមានរូបរាងដូចគ្នា និង ទូរស័ព្ទម៉ាក  OnePlus 3T ធម្មតាដែរ តែ OnePlus 3T Colette គឺមានពណ៍ ខ្មៅ ខុសពី OnePlus 3T ដែលមានពណ៍ប្រផះក្រម៉ៅ ហើយនៅផ្នែកខាងក្រោយរបស់ទូរស័ព្ទ OnePlus 3T Colette មានផ្លាក Logo របស់ក្រុមហ៊ុន Colette ។

ទូរស័ព្ទ OnePlus 3T Colette គឺប្រើប្រាស់ប្រព័ន្ធ Android មានទំហំសំរាប់ផ្ទុកកម្មវិធី និង ឯកសារបានរហូតទៅដល់ 128GB និង Ram មានទំហំរហូតទៅដល់ 6GB ។ អ្វីដែលសំខាន់ជាងនេះទៅទៀត ទូរស័ព្ទដ៏ស្រស់ស្អាតមួយនេះគឺជាប្រភេទទូរស័ព្ទ Limit Edition  ដែលក្រុមទាំងពីរនេះគឺផលិតត្រឹមតែ 250 គ្រឿងតែប៉ុណ្ណោះ ។ ហើយទូរស័ព្ទនេះគឺមានតំលៃ 510 ដុល្លាអាមេរិក  និង 479 យ៉ូរ៉ូ ។

ទូរស័ព្ទដ៏ស្រស់ស្អាតម៉ាក OnePlus 3T Colette នេះបានដាក់អោយមានលក់នៅប្រទេសបារាំង នៅ ថ្ងៃទី ២១​ ខែមីនា ម៉ោង11:00 ថ្ងៃត្រង់នៅក្នុងហាង “ The Colette Store “ ប្រទេសបារាំង ។ ចំពោះការដាក់លក់នៅថ្ងៃទី ២១ នេះគឺបានដាក់អោយលក់ចំថ្ងៃគំរប់ខូបរបស់ក្រុមហ៊ុន Parisian Retailer Colette តែម្តង។ រាល់ការទិញទូរស័ព្ទម៉ាក OnePlus 3T Colette នៅថ្ងៃដាក់លក់នេះក្រុមហ៊ុន The Colette នឹងទទួលបានកាសម៉ាក OnePlus Bullets V2 ភ្លាមពីក្រុមហ៊ុន។

អត្ថបទទាក់ទង